ឧត្តរមានជ័យ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានប្រជុំជួរមេបញ្ជាការ ត្រួតពិនិត្យការងារប្រចាំខែ ព្រមទាំងផ្សព្វផ្សាយស្តីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរើករាលដាលជាសកល និងត្រៀមកម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។