កោះកុង៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក វ៉ាស៊ិន ភីរិទ្ធ មេបញ្ជាការងទទួលការងារជំនាញទំនាក់ទំនងកិច្ចការសាធារណៈ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ដើម្បីធ្វើការផ្សព្វផ្សាយបន្តជូនដល់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ ។