You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតបានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ￸មហន្តរាយ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះ￸ដោយទឹកជំនន់ ព្រមទាំងត្រួតពិនិត្យជំរំជំរកស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋរងគ្រោះ￸ដោយជំនន់ទឹកភ្លៀងស្ថិតក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណផងដែរ៕