ត្បូងឃ្មុំ៖ ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថខេត្ត និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមមានស៊ីម៉ង់ ៥០តោន និងថវិកា ៥លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំផងដែរ៕