ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ សមាសភាពអញ្ជើញចូលរួម លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយលេខាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ កងប្រតិបតិ្តការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ប្រចាំការ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ចំពោះមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់សន្តិសុខ បានរៀបចំពិធីផ្សព្វផ្សាយដល់កម្លាំងក្រោមឱវាទ ក្នុងថ្ងៃជាមួយគ្នាផងដែរ។