You are currently viewing អាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

អាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

ក្រចេះ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ និងកម្លាំងនៅគោលដៅព្រៃឡង់ ដឹកនាំដោយលោក វរសេនីយ៍ទោ ធាម សេង បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចអូរយាវ ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ វត្ថុតាងចាប់យក ប្រភេទឈើសន្និធិ (ឈ្លីក-ខ្លុម) ចំនួន៣៣ដុំ មិនទាន់វាស់វែង។ វត្ថុតាងខាងលើកំពុងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការបរិស្ថាន​ដែនជម្រក​​សត្វព្រៃ-ព្រៃឡង់ ដើម្បីធ្វើការវាស់វែង និងបន្តតាមនិតិវិធី។