បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគរ ឋិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ច័យនិងទេយ្យទានមានអង្ករចំនួន ០២ការ៉ុងស្មើ ១០០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន០២កេសធំ, ភេសជ្ជៈចំនួន ០៣កេសធំ និងថវិកាមួយចំនួន។