You are currently viewing អាវុធហត្ថខេត្តកំពតបង្ក្រាពជនសង្ស័យករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពតបង្ក្រាពជនសង្ស័យករណីគ្រឿងញៀន

កំពត៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកំពង់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលការងារជំនាញគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត។

កម្លាំងបានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៧នាក់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។