ព្រះវិហារ៖ នៅថ្ងៃទី២៨ ខែកញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកជ័យសែន ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ ផល្លី នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនចុះបង្ក្រាបបទល្មើសព្រៃឈើ១កន្លែង (សន្និធិ) ស្ថិតត្រង់ចំណុចភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយបានដកហូតប្រភេទឈើលេខ២ ស្រឡៅ ចំនួន ៤៥ ដើម ២.៩២៥ ម៉ែត្រត្រីគុណ។
ប្រភេទឈើលេខ២ ឈើទាលចំនួន ៤០ដើម ១.៨៧៥ ម៉ែត្រត្រីគុណ។
បច្ចុប្បន្ន វត្ថុតាងប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើជ័យសែនដើម្បីរក្សាទុក។