ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងនាយការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ បាននាំយកនូវអង្ករចំនួន៥ការ៉ុង ថវិកាចំនួន ១,៥០០,០០០រៀល ប្រគេនព្រះសង្ឃនៅវត្តរតនសោភ័ណ ( ហៅវត្តកោងកាង ) ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ វេនទី៩ ត្រូវជាវេនរបស់កងរាជអាវុធហត្ថខេត្តខេត្តប៉ៃលិន។