You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តជោតញាណ

តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តជោតញាណ

កោះកុង៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាស សាលាស់ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកបច្ច័យចំនួន ១,៣៦០,០០០រៀល និងទេយ្យទានមួយចំនួន ដែលជាការចូលរួមចាប់មគ្គផលពីសំណាក់ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តទាំងមូល ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តជោតញាណ ក្រុងខេមរៈភូមិន្ទ ដើម្បីធ្វើចង្ហាន់ និងតម្រូវការក្នុងវត្តនារដូវកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ។