ព្រៃវែង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុអហត្ថខេត្តព្រៃវែង និងសហការី បានអញ្ជើញសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី រ៉េត ដាណែត នាយការិយាល័យផែនការ មន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលទើបនឹងសម្រាលកូន ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍បាននាំយកថវិកាចំនួន ១,០០០,០០០ រៀល និងសម្ភារៈមួយចំនួនប្រគល់ជូនផងដែរ។