You are currently viewing ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុណ្ណា នាំយកថវិកា ៥លានរៀន ជូនគ្រួសារសពឧត្តមសេនីយ៍ត្រី នេត ស៊ាន

ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុណ្ណា នាំយកថវិកា ៥លានរៀន ជូនគ្រួសារសពឧត្តមសេនីយ៍ត្រី នេត ស៊ាន

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុណ្ណា ស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកា ៥លានរៀល ដែលជាថវិកាអតីតមហាគ្រួសារកងរាជអាវុធហត្ថ ជូនលោកស្រី ជ័យ ដាឡាត់ ភរិយាសពលោកឧត្តមសេនីយ៍ត្រី នេត ស៊ាន អតីតនាយទាហាននៃកងរាជអាវុធហត្ថដែលបានចូលនិវត្តន៍និងទទួលមរណភាព ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ លោកស្រី ជ័យ ដាឡាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីឧត្តមសេនីយ៍ត្រី និងសហការី ពិសេសលោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងនាយអាវុធហត្ថទាំងអស់ និងជូនពរអោយសម្រេចជោគជ័យគ្រប់ភារកិច្ច។