ពោធិ៍សាត់ៈ វេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តពោធី៍សាត់ សហការ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និងដោយមានការសម្របសម្រួលលោក លី ធារ៉ា ព្រះរាជអាជ្ញារងសាលាដំបូង ខេត្ត ពោធិ៍សាត់ បានធ្វើការបង្ក្រាបទីតាំងសិប្បកម្មកែឆ្នៃឈើ មួយកន្លែងគ្មានច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅចំណុចភូមិ ឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ។
បើតាមសំដីលោកអនុសេនីយ៍ឯក គង់សុខុម មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើប្រណិតប្រភេទ ឆ្នង់ ឈើរាជកុល
០២. ឈើប្រណិតប្រភេទ រាជកុល
០៣. ឈើប្រណិតប្រភេទ គគីរ ដែលសរុបមានចំនួន ០៨ម៉ែត្រគូប។
សម្ភារៈដែលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។