កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមប្រគល់-ទទួលបញ្ចប់ផែនការ ការងារជីក ចាក់ និងឈួសឆាយពង្រាបដីទីលានបាញ់គ្រាប់ពិតគម្រោងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូគណៈកម្មាធិការលទ្ធកម្មក្រសួងការពារជាតិ។