ភ្នំពេញ៖ រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពេលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ ZOOM ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានលោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ នាយកសាលា នាយការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។