You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយថវិកាចំនួន ១០លានរៀល និងមីចំនួន៩០កេសតូច

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយថវិកាចំនួន ១០លានរៀល និងមីចំនួន៩០កេសតូច

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមទទួល ថវិកាចំនួន ១០លានរៀល និងមីចំនួន៩០កេសតូច ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅបរិវេណសាលាខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនដល់កងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ។