ព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចុះសួរទុក្ខ នាយ-នាយរងកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងក្នុងពេលអនុវត្តបំពេញតួនាទី ភារកិច្ច នាពេលកន្លងមក។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ ឯកឧត្តម បានឧបត្ថម្ភនូវថវិការ ២,០០០,០០០ រៀល, ទឹកអាល់កុល ១ប៊ីដុងធំ, ម៉ាស់ ១កេសធំ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ២០កេស, មី ២០កេស និងអង្ករ ៨ការ៉ុងផងដែរ។