កណ្តាល៖ ល្ងាចថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាន ទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម លុយ សុន និងលោកជំទាវ ឈាង ថាវរី ជូនដល់កងរាជអាវុធហត្ថ ខេត្តកណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមានទឹកបរិសុទ្ធអរុណាដបតូចចំនួន ៣៦០កេស ទឹកអាល់កុលចំនួន ១០កាន ម៉ាសចំនួន ១០កេសធំ និងថវិកា ៤លានរៀល។ ក្នុងឱកាសនោះ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មានក្តីសោមនស្សរីករាយក្រៃលែងចំពោះឯកឧត្តម និងលោកជំទាវ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លាដែលមិនអាចកាត់ថ្លៃបាន។ ក្នុងនាមនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទាំងមូល សូមថ្លែងអំណរគុណ និងជូនពរដល់ ឯកឧត្តម និងលោកជំទាវ សូមសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។