ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពេលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ ជុំទី១ និងផែនការចាក់វ៉ាក់សាំងដូសជំរុញ របស់កងយោធពលខេមរភូមិន្ទ តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។