You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញសំណេះសំណាល និងចែកអំណោយដល់នាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញសំណេះសំណាល និងចែកអំណោយដល់នាយ នាយរងអាវុធហត្ថខេត្ត

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ  សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការ បានជួបសំណេះសំណាល ព្រមទាំងចែកអំណោយដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីយ៍ជាតិ ចំនួន ១៦០នាក់ ក្នុងនោះអាវុធនារី ៧នាក់ និងអាវុធហត្ថសោធននិវត្តន៍ ២២នាក់ សរុប ១៨២នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១យួរ សរុបចំណាយថវិកា ចំនួន ២៦,២០៨,០០០ រៀល។