ប៉ៃលិន៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកនៅទេយ្យទានរួមមានអង្ករ ៦ការ៉ុង, មី៨កេស, ទឹកបរិសុទ្ធ៣០ យួរ និងបច្ច័យចំនួន ៧៩០,០០០រៀល ទៅប្រគេនព្រះសង្ឃនៅវត្តគីរីអូរដូនតា ក្នុងវេនកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។