កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ៩ខែ ទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២១ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោនាយរងសេនាធិការ លោកប្រធានមន្ទីរទាំង ០៧ លោក អនុប្រធានមន្ទីរទាំង ០៧ និងមានភ្ជាប់តាមប្រព័ន្ធ Zoom ផងដែរ។