ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញដឹកនាំប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។