រតនគិរី៖ ព្រឹកថ្ងៃចន្ទទី០៤ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យវាយតម្លៃ យោធិនអាជីពទាំងពីរភេទដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២២ ដោយមានការចូលរួមប្រជុំពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីររដ្ឋបាលហិរញ្ញវត្ថុ នាយការិយាល័យបុគ្គលិក នាយអាវុធហត្ថដែលពាក់ព័ន្ធការងារជំនាញ និងនាយអាវុធហត្ថដែលត្រូវចូលសោធននិវត្តន៍ឆ្នាំ២០២២ ចំនួន ០៤ រូប។