សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយយកចិត្តទុក្ខដាក់ក្នុងការបំពេញភារកិច្ចទាំងការងារអង្គភាព និងការងារសង្គម របស់ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប តែងតែគិតគូដល់បងប្អូនក្នុងអង្គភាព ស្របពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចែកអំណោយមួយចំនួនជូនដល់ នាយទាហាន នាយទាហានរងអាវុធហត្ថខេត្តទាំងអស់ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១ការ៉ុង, មី ២កេស, ទឹកក្រូច ២កេស, ទឹកសុទ្ធ ២កេស។