សៀមរាប៖ ព្រឹកចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប សូមចូលរួមរំលេកទុក្ខជាមួយគ្រួសារសព លោកអនុសេនីយ៍ត្រី សំ សារ៉េត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដែលបានទទួលមរណៈភាពដោយរោគគាពាធ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន មន្ទីរទាំង៧ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១២ បានប្រមូលថវិការមួយចំនួនដើម្បីប្រគល់ជូនគ្រួសារនៃសព សម្រាប់ចាត់ចែងកម្មពិធីបុណ្យសព ថវិកាដែលប្រមូលបាន ១៣,២៥៥,០០០រៀល។