បាត់ដំបង៖ រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធ។