ព្រះសីហនុ៖ រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដំណើរអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ។ នាឱកាសនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាល បានមានប្រសាសន៍ផ្តាំផ្ញើនិងកោតសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលខិតខំប្រឹងប្រែងទាំងថ្ងៃ-យប់ យកអស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគិន ពាណិជ្ជករ អាជីវករ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងនាំយកនូវអំណោយរួមមាន ទឹកក្រូចចំនួន ១០០កេស, ទឹកពិសារបរិសុទ្ធអង្គរពូរ៉ូ ចំនួន ៥០កេស និងថវិកាចំនួន ១០លានរៀល ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថផងដែរ។