ពោធិ៍សាត់៖ វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បាននិងកំពុងប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយទាហាន ជាច្រើនរូបផងដែរ។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
០១. ឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប
០២. ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។