វេលាម៉ោងប្រមាណ១៤និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចម្ងាយប្រមាណ ២.០០០ម៉ែត្រពីច្រករបៀងភូមិព្រៃ) កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើធ្វើការឃាត់រថយន្តដឹកឈើព្រៃចម្រុះបម្រុងដឹកចេញទៅប្រទេសវៀតណាម។ វត្ថុតាងចាប់យក ៖១. រថយន្ត HYANDAI ប្រភេទ ៨តោន ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2680
២. រថយន្តប្រភេទកែឆ្នៃ ១គ្រឿង គ្មានស្លាកលេខ
៣. អ្នកបើកបរនិងកម្មករចំនួន ៦នាក់
៤. ឈើព្រៃប្រភេទចម្រុះ ២រថយន្ត (មិនទាន់វាស់វែង)
បច្ចុប្បន្នកំពុងធ្វើការប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី។