You are currently viewing ឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច

ឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ៩ខែ និងទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២១។ ពិធីនេះក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។