តាកែវ៖ នៅវលាម៉ោង ១៣ និង៣០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅត្រង់ចំណុច ភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា ០៧កញ្ចប់ និងទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ការិយាល័យជំនាញ កំពុងចាត់ការតាមនីតិវិធី ។