ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយដកពិសោធន៍ការងារការពារសន្តិសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងផ្សព្វផ្សាយស្ដីពីការវាយតម្លៃជូនយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរងចំណុះឲ្យកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។