You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសា ដឹកនាំកម្លាំងចូលរួមពិធីរំកិលទូក “ង” ដែលមានប្រវែង វែងជាងគេលើពិភពលោក

ឧត្តមសេនីយ៍ត្រី ឈួន គឹមសា ដឹកនាំកម្លាំងចូលរួមពិធីរំកិលទូក “ង” ដែលមានប្រវែង វែងជាងគេលើពិភពលោក

ព្រៃវែង៖ រសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ចំនួន ២០ នាក់ ចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី ដែលមានប្រវែង វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង។ ពិធីនេះក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងទាំងបី និងចំណុះទូក”ង” ។