បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលថវិកាចំនួន ៦,០០០$ (ប្រាំមួយពាន់ដុល្លារអាមេរិក) ពីលោក ម៉ាទីន និងលោកស្រី អាហ្វា និងលោក លី ពីន ម្ចាស់ភោជនីយដ្ឋាន ហ័រធៀនស៊ា ក្រុងប៉ោយប៉ែត ទុកសម្រាប់ដោះស្រាយលើការងារចំណាយផ្សេងៗក្នុងអង្គភាព ៕