You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចាធូរាប៉ាត់ ភិរម្យកែវ ចូលជួបសម្តែងការគួរសម និងជម្រាបលា!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចាធូរាប៉ាត់ ភិរម្យកែវ ចូលជួបសម្តែងការគួរសម និងជម្រាបលា!

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចាធូរាប៉ាត់ ភិរម្យកែវ(Jaturapat Bhiromkaew) សេនាអនុពន្ធប៉ូលិសនៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងជម្រាបលា បន្ទាប់ពីលោកវរសេនីយ៍ឯក ត្រូវបានបញ្ចប់បេសកកម្មការទូត រយៈពេល ៣ឆ្នាំ នៅកម្ពុជា។