ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ត្រី វាំងស៊ង់ ម៉ារេស្កូ ចូលជូបពិភាក្សាការងារពាក់ព័ន្ធវគ្គបណ្តុះបណ្តាលភាសាបារាំងជំនាន់ទី៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី នាយករង ប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីរកិច្ចការហ្វឹកហ្វឺន និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត កិច្ចប្រជុំពិភាក្សាការងារត្រូវបានបញ្ចប់ប្រកបដោយមិត្តភាព និងផ្លែផ្កា។