សៀមរាបៈ នៅវេលាម៉ោង១៨ និង០០នាទី ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិទឹកថ្លារ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ គឺធ្វើទៅបានដោយមានការសហការពីប្រជាពលរដ្ឋ និងមានការតាមដាន ដ៏សកម្មរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប។
ភ្នាក់ងារ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់ ដែលមានទម្ងន់ស្មើ ៣.៣០ក្រាម
០២. ទូរស័ព្ទដៃចំនួន ០៦គ្រឿង
០៣. កាបូបចំនួន០១
០៤. ម៉ូតូចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី។