You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំកិច្ចប្រជុំការងារជំនាញដើម្បីត្រួតពិនិត្យ ពង្រឹងនិងកែសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំកិច្ចប្រជុំការងារជំនាញដើម្បីត្រួតពិនិត្យ ពង្រឹងនិងកែសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព

កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជំនាញព័ត៌មានសន្តិសុខ និងការងារជំនាញកសាង ដើម្បីត្រួតពិនិត្យ ពង្រឹងនិងកែសម្រួលការងារជំនាញមួយចំនួនឱ្យអនុវត្តកាន់តែមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវ តាមឋានានុក្រមនិងតួនាទី ភារកិច្ច។