ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារផែនប្រឡងប្រណាំងទី១ ប្រចាំឆ្នាំ២០២១ ដើម្បីស្នើសុំប័ណ្ណសរសើរ លិខិសរសើរពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនអង្គភាព បុគ្គលដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២១។ កិច្ចប្រជុំនេះមានភ្ជាប់តាមប្រព័ន្ធ Zoom គ្រប់ជំនាញដែលមានការពាក់ព័ន្ធ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីខេត្ត។