រតនគិរី៖ ព្រឹកព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក សេង កុសល មេបញ្ជាការ រង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក នាំយកអំណោយរបស់លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងលោកស្រី ប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី២ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១១ឆ្នាំ មានចំនួន ០២មណ្ឌល គឺមណ្ឌលបឋមសិក្សាអូរយ៉ាដាវ និងមណ្ឌលវិទ្យាល័យ សោមធំ។
អំណោយដែលបានផ្ដល់ជូនមានទឹកបរិសុទ្ធចំនួន ៥០យួរ និងទឹកផ្លែឈើចំនួន ១០កេស៕