សៀមរាប៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង សហការចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចដែននេសាទសហគមន៍ស្ទឹងជ្រៅ ក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានរឹបអូស របាំងសាច់អួនប្រវែង ៧០០ម៉ែត្រ, ក្បាលបរចំនួន ០៧គ្រឿង, ចម្រឹងចំនួន ២០០ដើម, បង្កោលឆ្នុកចំនួន ២០ដើម, លែងកូនត្រីចម្រុះចំនួន ២០គីឡូក្រាម។