ភ្នំពេញ៖ បានការអនុញ្ញាតពី លោកនាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស តាមប្រព័ន្ធ Zoom ដល់នាយទាហានជំនាញ តាមបណ្តារាជធានី-ខេត្ត ដែលជាមេបញ្ជាការរងទទួលជំនាញ, ប្រធានមន្ទីរ និងនាយការិយាល័យចំណុះមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស សរុប១៥០នាក់ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែតុលា ឆ្នាំ២០២១។