You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសំណេះសំណាលគ្រួសារអាវុធហត្ថឆ្លងទន្លេរចំនួន ០៤គ្រួសារ

តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសំណេះសំណាលគ្រួសារអាវុធហត្ថឆ្លងទន្លេរចំនួន ០៤គ្រួសារ

កណ្តាល៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន និងលោកស្រីវរសេនីយ៍ទោ អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសាកសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនដែលជាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្ត ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរចំនួន ០៤គ្រួសារ៖

១-លោកអនុសេនីយ៍ឯក តឹក សារឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ទទួលបានថវិកា ចំនួន ១,៣០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២-លោកពលបាលឯក មុំ សារ៉ាត់ ជំនួយការ ការិយាល័យអប់រំផ្សព្វផ្សាយ ទទួលបានថវិកា ចំនួន ៨១៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

៣-លោកពលបាលឯក រិន រដ្ឋា ជំនួយការ ក្នុងមន្ទីរសម្ភារៈបច្ចេកទេស ទទួលបានថវិកា ចំនួន ៩៣៥,០០០រៀល និងគ្រឿងឧបភោគបរិភោគ

៤.លោកអនុសេនីយ៍ត្រី ញឹម សុគ្រីម ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពញ្ញាឮ ទទួលបានថវិកា ចំនួន ១,២៩០,០០០រៀល និងគ្រឿងឧបភោគបរិភោគ ស្ថិតនៅភូមិបួន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(សរុបថវិកាចំនួន៤,៣៤០,០០០រៀល)។