កោះកុង៖ រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានទទួលជួបជាមួយ Mr. LU ZHIDA ប្រធានមន្ទីរពេទ្យមីនហ៊ុយចុងស៊ីន ; Mr. CHING PAV and Mrs. KUN THIDA ដែលបាននាំយកថ្នាំពេទ្យបុរាណចិន (LianHua QingWen Jiaonang) ៤០០ប្រអប់ , ម៉ាស់ ១០កេស=៥០០ប្រអប់, ទឹកផ្លែឈើ ៥០កេស, អាល់កុល១០កាដុង=៣០០លីត្រ, ទឹកបរិសុទ្ធ ១០០កេស និងនំ ១០កេស មកឧបត្ថម្ភដល់បញ្ជាការកងរាជអាវុធហត្ថខេត្ត។