ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ជិត ធី នាយគិលានដ្ឋាន មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាព កាលពីរម៉ោង ១៨ និង៥០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយរោគាពាធ ដើម្បីចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព នៅគេហដ្ឋាន ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។