ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់
ដឹកនាំដោយលោក អនុសេនីយ៍ឯក ហ៊ន់ លាងហេង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ០៣៥ ក.ព្រ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ របស់លោក ស៊ឹម រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ។ លទ្ធផលធ្វើការឃាត់ខ្លួនជនត្រូវចោទ ០១នាក់ ឈ្មោះ ណយ ណក់ ប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ពីករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។