You are currently viewing លោកវរសេនីយ៍ឯក ជា វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ

លោកវរសេនីយ៍ឯក ជា វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ

កណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាលនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរ ចំនួន២គ្រួសារ៖

១-លោកអនុសេនីយ៍ត្រី យឿន វិបុល  នាយការិយាល័យស្ដីទីសង្គ្រោះគ្រោះមហន្តរាយ ទទួលបានថវិកា ចំនួន ៩៤៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។

២-លោកអនុសេនីយ៍ត្រី ឡេង ចិន្តា ជំនួយការ កងវរអន្តរាគមន៍ ទទួលបានថវិកា ចំនួន ១,៣០៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតស្ថិតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថបានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។