You are currently viewing ជនសង្ស័យចំនួន០៩នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ជនសង្ស័យចំនួន០៩នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធខេត្តបន្ទាយមានជ័យ
ទទួលលើការងារបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិភ្នំកន្តួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនយុវជនម្នាក់មានឈ្មោះ យ៉ា ចំរើន ហៅ ណុយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងបានបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតកម្លាំងអាវុធហត្ថឈានទៅដល់ការឆែកបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៦ និង៥៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ទៀតដែលជាបក្ខពួក។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងបានបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេមានបក្ខពួកចំនួន០២នាក់បន្ថែមទៀត។ បន្ទាប់ពីទទួលបានចម្លើយសារភាពមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងក៏បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន០៣កញ្ចប់ ដែលមានទម្ងន់ស្មើ១៨.៤៤ក្រាម
០២. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
០៣. ទូរស័ព្ទដៃចំនួន២២គ្រឿង
០៤. រថយន្តចំនួន០១គ្រឿង
០៥. ម៉ូតូចំនួន០២គ្រឿង
០៦. កូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ
០៧. សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
%e1%9f%a6%e1%9f%a1

%e1%9f%a6%e1%9f%a2

%e1%9f%a6%e1%9f%a3

%e1%9f%a6%e1%9f%a4

%e1%9f%a6%e1%9f%a5

%e1%9f%a6%e1%9f%a6